យន្តហោះខ្នាតមធ្យមមួយគ្រឿង ជារបស់បេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសម៉ាលី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានជួបគ្រោះថ្នាក់នៅអំឡុងការចុះចត នៅទីក្រុងហ្គៅ (Gao) បណ្តាលអោយមនុស្ស ១១នាក់រងរបួស។

យន្តហោះនៃបេសកកម្ម MINUSMA ធ្វើដំណើរពីទីក្រុងBamako មានមនុស្សសរុប ១១នាក់ ក្នុងនោះអ្នកដំណើរ ០៤នាក់ និង ០៧នាក់ទៀតជាបុគ្គលិក UN ព្រមទាំងអ្នកបញ្ជាការលើយន្តហោះ។ ក្រោយគ្រោះថ្នាក់កើតឡើង នៅអំឡុងការចុះចត តួយន្តហោះទាំងមូលបានរងការខូចខាតយ៉ាងដំណំ ខណៈមនុស្សទាំង ១១នាក់សុទ្ធតែបានរងរបួស ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរ។

យន្តហោះប្រភេទ Antonov An-72 របស់ UN មានបញ្ហាកើតឡើងនេះ អំឡុងការចុះចត ឬក្រោយព្យុះកើតឡើង។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកមូលហេតុជាក់លាក់ បាននិងកំពុងធ្វើឡើងហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ